២
ចំនួនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
(នេហេមា ៧:៦-៧២)
១ ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ ២ អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
៣ កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២នាក់
៤ កូនចៅរបស់លោកសេផាធា មាន៣៧២នាក់
៥ កូនចៅរបស់លោកអើរ៉ាស មាន ៧៧៥នាក់
៦ កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់ មាន២ ៨១២នាក់
៧ កូនចៅរបស់លោកអេឡាំ មាន ១ ២៥៤នាក់
៨ កូនចៅរបស់លោកសាធូ មាន ៩៤៥នាក់
៩ កូនចៅរបស់លោកសាកាយ មាន ៧៦០ នាក់
១០ កូនចៅរបស់លោកបានី មាន ៦៤២នាក់
១១ កូនចៅរបស់លោកបេបាយ មាន ៦២៣នាក់
១២ កូនចៅរបស់លោកអាសកាដ មាន ១ ២២២នាក់
១៣ កូនចៅរបស់លោកអដូនីកាំ មាន ៦៦៦នាក់
១៤ កូនចៅរបស់លោកប៊ីគវ៉ាយ មាន២ ០៥៦នាក់
១៥ កូនចៅរបស់លោកអេឌីន មាន ៤៥៤នាក់
១៦ កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគា មាន ៩៨នាក់
១៧ កូនចៅរបស់លោកបេសាយ មាន ៣២៣ នាក់
១៨ កូនចៅរបស់លោកយ៉ូរ៉ា មាន ១១២នាក់
១៩ កូនចៅរបស់លោកហាស៊ូម មាន ២២៣ នាក់
២០ កូនចៅរបស់លោកគីបារ មាន ៩៥នាក់
២១ អ្នកភូមិបេថ្លេហិម មាន ១២៣នាក់
២២ អ្នកភូមិ នថូផា មាន ៥៦នាក់
២៣ អ្នកភូមិអាណាថោត មាន ១២៨នាក់
២៤ អ្នកភូមិអាសម៉ាវែត មាន ៤២នាក់
២៥ អ្នកក្រុងគារយ៉ាត-អើរីម កេភីរ៉ា និងបៀរ៉ូត មាន ៧៤៣នាក់
២៦ អ្នកក្រុងរ៉ាម៉ា និងកេបា មាន ៦២១នាក់
២៧ អ្នកក្រុងមីកម៉ាស មាន ១២២នាក់
២៨ អ្នកក្រុងបេតអែល និងអៃ មាន២២៣ នាក់
២៩ អ្នកភូមិនេបូរ មាន ៥២នាក់
៣០ កូនចៅរបស់លោកម៉ាកប៊ីស មាន ១៥៦នាក់
៣១ កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់
៣២ កូនចៅរបស់លោកហារីម មាន ៣២០ នាក់
៣៣ អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២៥នាក់
៣៤ អ្នកក្រុងយេរីខូ មាន ៣៤៥នាក់
៣៥ អ្នកក្រុងសេណាអា មាន ៣ ៦៣០ នាក់
៣៦ ក្រុមបូជាចារ្យ ជាកូនចៅលោកយេដាយ៉ា ក្នុងក្រុមគ្រួសាររបស់លោកយេសួរ មាន ៩៧៣នាក់
៣៧ កូនចៅរបស់លោកអ៊ីមមើរ មាន ១ ០៥២នាក់
៣៨ កូនចៅរបស់លោកផាសហ៊ើរ មាន ១ ២៤៧នាក់
៣៩ កូនចៅរបស់លោកហារីម មាន ១ ០១៧នាក់។
៤០ ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវា មាន៧៤នាក់
៤១ ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន១២៨នាក់
៤២ ក្រុមយាមទ្វារជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន១៣៩នាក់
៤៣ ក្រុមអ្នកបំរើព្រះវិហារជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត ៤៤ កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន ៤៥ កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកអ័កគូប ៤៦ កូនចៅរបស់លោកហាកាប កូនចៅរបស់លោកសាលម៉ាយ កូនចៅរបស់លោកហាណាន ៤៧ កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ កូនចៅរបស់លោករីអាយ៉ា ៤៨ កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា កូនចៅរបស់លោកកាសាម ៤៩ កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា កូនចៅរបស់លោកបេសាយ ៥០ កូនចៅរបស់លោកអាសណា កូនចៅរបស់លោកមេហូនីម កូនចៅរបស់លោកនេភូស៊ីម ៥១ កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ ៥២ កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហាសា ៥៣ កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា ៥៤ កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា ៥៥ កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា ៥៦ កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល ៥៧ កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។ ៥៨ សរុបទាំងអស់ក្រុមអ្នកបំរើព្រះវិហារ និងកូនចៅពួកអ្នកបំរើព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
៥៩ រីឯអស់អ្នកដែលមកពីធេល-មែឡា ធេល-ហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួនដើម្បីបញ្ជាក់ថា គេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ ៦០ កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២នាក់។
៦១ ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡាយ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡាយជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ ៦២ អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ* ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។ ៦៣ លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរីម និងធូមីម*ជាមុនសិន។
៦៤ សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់ ៦៥ ដោយឥតរាប់បញ្ចូលអ្នកបំរើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។ ៦៦ មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល ៦៧ អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។
៦៨ ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ ៦៩ ពួកគេថ្វាយសំរាប់ការសង់ព្រះវិហារតាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសាមសិបសំរាប់។ ៧០ ក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជន ក្រុមចំរៀង ក្រុមយាមទ្វារ ក្រុមអ្នកបំរើព្រះវិហារ និងជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។