១១
ការ​បែង​ចែក​កន្លែង​អោយ​ជន​ជាតិ​យូដា​តាំង​ទី​លំនៅ​សា​ជា​ថ្មី នៅ​ក្រុង​យេរូសាឡឹម និង​ក្រុង​ឯ​ទៀតៗ
១ មេ​ដឹក​នាំ​របស់​ប្រជាជន តាំង​ទី​លំនៅ​នៅ​ក្រុង​យេរូសាឡឹម។ រីឯ​ប្រជាជន​វិញ គេ​បាន​ចាប់​ឆ្នោត​អោយ​ម្នាក់ ក្នុង​ចំណោម​ដប់​នាក់ មក​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ត្រូវ​រស់​នៅ​តាម​ក្រុង​នានា។ ២ ប្រជាជន​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម។ ៣ ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំនៅ​ក្នុង​ក្រុង​យេរូសាឡឹម។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​កូន​ចៅ​របស់​អ្នក​បំរើ​ព្រះបាទ​សាឡូម៉ូន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ៤ ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​មួយ​ចំនួន តាំង​ទី​លំនៅ ក្នុង​ក្រុង​យេរូសាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថាយ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ារា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផាធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេលាល ក្នុង​អំបូរ​ពេរេស។ ៥ លោក​ម៉ាសេយ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុលហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ារីប ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូនី។ ៦ កូន​ចៅ​របស់​លោក​ពេរេស ដែល​មក​តាំង​ទី​លំនៅ​នៅ​ក្រុង​យេរូសាឡឹម​សរុប​ទាំង​អស់​មាន ៤៦៨​នាក់ សុទ្ធសឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​អង់អាច។ ៧ កូន​ចៅ​បេនយ៉ាមីន​មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូឡាម ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអេដ ដែល​ត្រូវ​ជា​កូន​របស់​លោក​ពេដាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​កូឡាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាសេយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អ៊ីធាល ដែល​ត្រូវ​ជា​កូន​របស់​លោក​យេសាយ៉ា។ ៨ បន្ទាប់​មក មាន​លោក​កាបាយ និង​លោក​សាឡាយ។ សរុប​ទាំង​អស់ កូន​ចៅ​របស់​បេនយ៉ាមីន​មាន ៩២៨​នាក់។ ៩ លោក​យ៉ូអែល​កូន​របស់​លោក​ស៊ីកគ្រី​ជា​អធិការ​ក្រុង ហើយ​លោក​យូដា​កូន​របស់​លោក​សេនួរ ជា​អធិការ​រង​របស់​ទីក្រុង។
១០ ពួក​បូជាចារ្យ​មាន: លោក​យេដាយ៉ា​ជា​កូន​របស់​លោក​យ៉ូយ៉ារីប លោក​យ៉ាគីន ១១ លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ាយ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ីទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ ១២ ក្រៅ​ពី​នោះ​មាន​បង​ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការងារ​ផ្សេងៗ​នៅ​ក្នុង​ព្រះដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដាយ៉ា ជា​កូន​របស់​លោក​យេរ៉ូហាំ ដែល​ជា​កូន​របស់​លោក​ពេឡាលា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​លោក​សាការី ដែល​ជា​កូន​របស់​លោក​ផាសហ៊ើរ ដែល​ជា​កូន​របស់​លោក​ម៉ាលគា ១៣ ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ដែល​ត្រូវ​ជា​មេ​លើ​ក្រុម​គ្រួសារ មាន​គ្នា​ទាំង​អស់ ២៤២​នាក់។ បន្ទាប់​មក​ទៀត មាន​លោក​អម៉ាសាយ ជា​កូន​របស់​លោក​អសារាល ដែល​ជា​កូន​របស់​លោក​អហាសាយ ដែល​ជា​កូន​របស់​លោក​មស៊ីលេម៉ូត ដែល​ជា​កូន​របស់​លោក​អ៊ីមមើរ ១៤ ព្រម​ទាំង​បង​ប្អូន​របស់​គេ សុទ្ធសឹង​តែ​ជា​មនុស្ស​សំខាន់ៗ មាន​គ្នា​ទាំង​អស់ ១២៨​នាក់។ លោក​សាប់ឌាល​កូន​របស់​លោក​កេដូលីម ជា​អ្នក​គ្រប់គ្រង​លើ​ពួក​គេ។
១៥ ក្រុម​លេវី​មាន: លោក​សេម៉ាយ៉ា​ជា​កូន​របស់​លោក​ហាស៊ូប ដែល​ត្រូវ​ជា​កូន​របស់​លោក​អាសរីកាំ ជា​កូន​របស់​លោក​ហាសាបយ៉ា ជា​កូន​របស់​លោក​ប៊ូននី។ ១៦ លោក​សាបថាយ និង​លោក​យ៉ូសាបាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។ ១៧ លោក​ម៉ាថានា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាបឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចំរៀង​សរសើរ​តម្កើង សំរាប់​ពេល​អធិស្ឋាន​លោក​បាកប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូថិន។ ១៨ សរុប​ទាំង​អស់​កូន​ចៅ​លេវី ដែល​រស់​នៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ​មាន​ចំនួន ២៨៤​នាក់។
១៩ ក្រុម​យាម​ទ្វារ មាន: លោក​អ័កគូប លោក​ថាលម៉ូន និង​បង​ប្អូន​របស់​គេ ជា​អ្នក​យាម​ទ្វារ​ដែល​មាន​គ្នា​ទាំង​អស់ ១៧២​នាក់។
២០ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ ក្រុម​បូជាចារ្យ ក្រុម​លេវី​នាំ​គ្នា​តាំង​ទី​លំនៅ តាម​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​គេ។
២១ ក្រុម​អ្នក​បំរើ​ព្រះវិហារ តាំង​ទី​លំនៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីសប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។
២២ អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូសាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាបយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថានា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ត្រី​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ ២៣ ស្ដេច​បាន​តាក់តែង​ច្បាប់​មួយ​ផ្សេង​សំរាប់​ក្រុម​តន្ត្រី ពួក​គេ​បំពេញ​មុខងារ​ប្រចាំ​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។ ២៤ លោក​ពេថាហ៊ីយ៉ា ជា​កូន​របស់​លោក​មសេសា-បេល​ក្នុង​អំបូរ​សេរ៉ាស ក្នុង​កុលសម្ព័ន្ធ​យូដា ជា​តំណាង​របស់​ប្រជាជន​នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ។
២៥ រីឯ​នៅ​តាម​ភូមិ និង​តាម​តំបន់​នានា កូន​ចៅ​យូដា​តាំង​ទី​លំនៅ​នៅ​គារយ៉ាត-អើបា និង​ស្រុក​ភូមិ​ជុំវិញ​ឌីបូន និង​ស្រុក​ភូមិ​ជុំវិញ​យេកាបសៀល និង​ភូមិ​នានា​ដែល​នៅ​ជុំវិញ ២៦ យេសួរ ម៉ូឡាដា បេត-ផាលែត ២៧ ហាសារ-ស៊ូអាល់ បៀរសេបា និង​ស្រុក​ភូមិ​ជុំវិញ ២៨ ស៊ីគឡាក់ មេកូណា និង​ស្រុក​ភូមិ​ជុំវិញ ២៩ អេនរីម៉ូន សូរ៉ាស់ យ៉ាមូត ៣០ សាណូអា អាឌូឡាំ និង​ភូមិ​នានា​ដែល​នៅ​ជុំវិញ ឡាគីស និង​តំបន់​ជុំវិញ​អាសេកា និង​ស្រុក​ភូមិ​ជុំវិញ។ កូន​ចៅ​យូដា​តាំង​ទី​លំនៅ​ចាប់​ពី​បៀរសេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ិនណម។
៣១ កូន​ចៅ​បេនយ៉ាមីន​តាំង​ទី​លំនៅ​នៅ​កេបា មីគម៉ាស់ អៃ បេតអែល និង​ស្រុក​ភូមិ​ជុំវិញ ៣២ អាណាថោត ណូប ហាណានា ៣៣ ហាសោរ រ៉ាម៉ា គីថែម ៣៤ ហាឌីដ សេបោម នេបាឡាត ៣៥ ឡូដ និង​អូណូ ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។ ៣៦ មាន​ពួក​លេវី​ខ្លះ​ចាក​ចេញ​ពី​តំបន់​យូដា ទៅ​រស់​នៅ​ក្នុង​តំបន់​បេនយ៉ាមីន។